ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់ ដើររកលួចម៉ូតូពលរដ្ឋ

ភ្នំពេញ: ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ នៅចំណុចបណ្តោយផ្លូវបេតុង ភូមិសន្សំកុសល៦ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យ៖
១-ឈ្មោះ ផាន់ ណាវ័យ ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលលេខ៨A ផ្លូវ៣៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ ជាងដែក ។
២-ឈ្មោះ នឹម ណាន ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខផ្លូវលំ ភូមិត្នោតជ្រុំ៣ សង្កាត់ បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរអ្នកដឹកជញ្ចូនក្រុមហ៊ុនផេនដា ។
៣-ឈ្មោះ ណាន់ រ័ត្ន ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិតាឡី សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។

វត្ថុតាងចាប់យក៖
-ម៉ូតូ ០១ គ្រឿងម៉ាក Honda Dream fi ពណ៌ ខ្មៅ ពាក់ស្លាកលេខ តាកែវ ១N ៤៤៥៤ លេខតួ+លេខម៉ាស៊ីន ៨០០២៦២៦ (របស់ជនសង្ស័យឈ្មោះ នឹម ណាន), ដែកចុងស្រួចចំនួន ០១ ដើម, សោចិញ្ចៀនលេខ១៤ ចំនួន ០១ ដើម និងសោរទីបលេខ៨ ចំនួន ០១ដើម (របស់ជនសង្ស័យឈ្មោះ ផាន់ ណាវ័យ) ។

ហេតុការណ៍៖ កាលពីថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ១​និង៣០នាទីរំលងអធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលបឹងទំពន់ទី១ បានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ពេលល្បាតមកដល់ចំណុចផ្លូវ បេតុងភូមិសន្សំកុសល៦ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ប្រទះឃើញជនសង្ស័យចំនួន ៣នាក់ឈ្មោះ ផាន់ ណាវ័យ ភេទ ប្រុស អាយុ ១៨ ឆ្នាំ, ឈ្មោះ នឹម ណាន ភេទ ប្រុស អាយុ ២២ ឆ្នាំ និងឈ្មោះ ណាន់ រ័ត្ន ភេទ ប្រុស អាយុ ២១ ឆ្នាំ ដោយជិះម៉ូតូ ០១ គ្រឿងម៉ាក Honda Dream fi ពណ៌ ខ្មៅ ពាក់ស្លាកលេខ តាកែវ ១N-៤៤៥៤ ដោយមានការសង្ស័យសមត្ថកិច្ចបានធ្វើការឃាត់ត្រួតពិនិត្យឆែកឆេររកឃើញឧបករណ៍សម្រាប់កាច់សោ.កម៉ូតូមួយចំនួនដូចជា៖ -ដែកចុងស្រួចចំនួន ០១ ដើម, សោចិញ្ចៀនលេខ១៤ ចំនួន ០១ ដើម និងសោទីបលេខ៨ ចំនួន ០១ដើម (ជារបស់ជនសង្ស័យឈ្មោះ ផាន់ ណាវ័យ) បន្ទាប់មកកម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ០៣ នាក់ខាងលើ យកមកធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលបឹងទំពន់ទី១ តែម្តង ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង ០៣ នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានដើររកលួចម៉ូតូរបស់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ ពិតប្រាកដមែន ហើយសមត្ថកិច្ចបានចាប់យកវត្ថុតាងខាងលើតែម្ដង។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ផាន់ ណាវ័យ, ឈ្មោះ នឹម ណាន និងឈ្មោះ ណាន់ រ័ត្ន ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

មតិយោបល់