ក្រចេះ: នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៥និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង លើផ្លូវជាតិលេខ ៧៣ (ក្រចេះ-ឆ្លូង) ចន្លោះបង្គោលគីឡូម៉ែតលេខ ៨៥-៨៦ ចំណុចភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ រវាងរថយន្តបុក ម៉ូតូសណ្ដោងរ៉ឺម៉កពីក្រោយ (ម៉ូតូរ៉ឺម៉កឈប់) ទិសដៅស្របគ្នាពីទិសខាងត្បូងទៅទិសខាងជើង បណ្ដាលអោយរងរបួស ធ្ងន់២នាក់ប្រុស ។
មូលហេតុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីការប្រើប្រាស់ល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន ។
ជនរងគ្រោះទាំងពីរនាក់ខាងលើ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។
ក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនគរបាល បានចុះទៅពិនិត្យនិងធ្វើកំណត់ហេតុ យកវត្ថតាងទៅរក្សាទុក ជាបណ្តោះអាសន្ន ដើម្បីរង់ដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់