ព័ត៌មានជាតិ

រថយន្ត១គ្រឿង ផ្លាកលេខរតនគិរី 2C-7171 បើកបុកម៉ូតូ បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់

រតនគិរី: នៅវេលាម៉ោង០៥និង៣០នាទីថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូ បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ នៅផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក Ford ranger ពណ៌ប្រផេះ ពាក់ផ្លាកលេខរតនគិរី 2C-7171 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ស្រមោល នៅក្រោយពេលកើតហេតុ ។ លុះបើកបរមកដល់ចំណុចកើតហេតុ បានបុកម៉ូតូ១គ្រឿងម៉ាក wave ពណ៌ខៀវ អត់ផ្លាកលេខលេខ អ្នកបើកបរឈ្មោះ សេវ ផៀក ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុក ជាបណ្តោះអាសន្ន ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់ ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់