កីឡាករវ័យក្មេងដែលកំពុងបង្ហាញខ្លួនបានយ៉ាងល្អជូនជម្រើសជាតិអូទ្រីស Yusuf Demir នោះត្រូវបានគេមើលឃើញថានឹងទទួលបានឱកាសក្នុងការបង្ហាញខ្លួន
ឲ្យក្លឹបយក្សអេស្បាញ Barcelona នាពេលខាងមុខជាមិនខាន។
នៅសប្តាហ៍នេះការប្រកាសជាផ្លូវការបានបញ្ជាក់ថា Barcelona គឺបានឈានទៅដល់កិច្ចព្រមព្រៀងចុះកុងត្រាខ្ចីជើងកីឡាករវ័យក្មេង Demir រូបនេះពីក្លឹប Rapd Vienna ហើយ
ជាមួយនឹងជម្រើសក្នុងការទិញដាច់ក្នុងតម្លៃខ្លួនប្រមាណជា១០លានអ៊ឺរ៉ូឬ៩លានផោន។
ទោះបីជាត្រឹមនឹងអាចលេងឲ្យក្លឹបឈុត B ក្តីប៉ុន្តែកីឡាករវ័យ១៨ឆ្នាំរូបនេះត្រូវបានគេជឿជាក់ថានឹងអាចបង្ហាញសមត្ថភាពល្អដើម្បីអាចបង្កើនទំរង់លេងនិងចាប់យកសិទ្ធក្នុងការ
លេងជាមួយនឹងឈុតធំរបស់ក្លឹបជាមិនខាន៕
មតិយោបល់