យើងដឹងហើយថា Google Translate បានធ្វើការបញ្ចូលភាសាខ្មែរទៅក្នុងតារាងភាសាបកប្រែដែលមានរៀងទី ៦៦។ នេះជាមោទនៈភាពរបស់ប្រជាជនខ្មែរគ្រប់ៗរូប ដែលអាចធ្វើការប្រែភាសាវិបសាយទាំងមូលទៅជាភាសាខ្មែរបាន។
ទោះជាយ៉ាងណាមកដល់ថ្ងៃនេះកម្មវិធី Google Translate ដែលមាននៅក្នុង iOS នៅមិនទាន់មានការប្រែជាភាសាខ្មែរនៅឡើយទេ នេះបានធ្វើឲ្យអ្នកប្រើប្រាស់ iOS ជាច្រើនមានការខកចិត្តយ៉ាងខ្លាំងពីបញ្ហានេះ ទោះជាម្នាក់ៗដឹងថាការប្រែភាសានៅមានបញ្ហាក៏ដោយ។
សម្រាប់អ្នកប្រើប្រាស់ Android គឺអាចប្រើប្រាស់កម្មវិធី Google Translate ដែលមានភាសាខ្មែរបាន។
https://i1272.photobucket.com/albums/y389/domneng/Screenshot_2013-04-19-10-53-52_zps8d83cd22.png
យើងមិនទាន់ដឹងថាតើកម្មវិធី Google Translate មាននៅក្នុង iOS នៅពេលណាដែរ។
មតិយោបល់