ព្រៃវែងៈ ថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោងប្រហែល ២៣និង២០នាទី មានករណីអគ្គិភ័យឆេះស្នាក់ការលក់ផ្ទះល្វែងតាមដងផ្លូជាតិលេខ១១ ស្ថិតក្នុងភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
ស្នាក់ការលក់ផ្ទះល្វែងនេះសង់អំពីដែកស័ង្កសីទំហំ ៦m × ៣,៥m ខូចខាតស្ទើរទាំងស្រុង (ប្រហែល ៨០%) ។
មូលហេតុ៖ បណ្តាលមក ពីឆ្លងចរន្តអគ្គិសនី ។
កម្លាំងសមត្ថកិច្ច ប្រើប្រាស់រថយន្តពន្លត់អស់ទឹកចំនួន០១ រថយន្ត អគ្គិភ័យបានរលត់ទាំងស្រុង ។
ករណីអគ្គិភ័យខាងលើនេះ មិនបណ្តាលអោយមានមនុស្សរងរបួសឬស្លាប់ឡើយ ៕
មតិយោបល់