ព័ត៌មានជាតិ

ករណីអគ្គិភ័យឆាបឆេះពំនូកចំបើង នៅស្រុកចំការលើ

កំពង់ចាម: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០នាទី មានប្រជាពលរដ្ឋរាយការណ៍ថាមាន ករណីអគ្គិភ័យ ០១ករណី(ឆេះពំនូកចំបើង) ស្ថិតនៅចំណុចភូមិស្ពឺ(ក) ឃុំជយោ ស្រុកចម្ការលើ ខេត្តកំពង់ចាម ដែលមានម្ចាស់ឈ្មោះ ម៉ាត់ យូ ភេទប្រុស អាយុ៧៥ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

ក្រោយពីទទួលព័ត៌មាន លោកវរសេនីយ៍ឯក ប៉ែន ទៀងចម្រើន អធិការនគរបាលស្រុកចម្ការលើ បានបញ្ជាឲ្យកម្លាំងជំនាញបង្ការ ពន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរបាលស្រុកចម្ការលើ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពឺ ព្រមទាំងបងប្អូនប្រជាការពារ ចេញរថយន្ដពន្លត់អគ្គិភ័យ ០១គ្រឿង ចុះទៅអន្ដរាគមន៍ជួយពន្លត់ ។ ក្នុងនោះខូចខាតពំនូកចំបើង០១ពំនូក ដែលមូលហេតុកំពុងធ្វើការស្រាវជ្រាវ។

ក្នុងកិច្ចប្រតិបត្តិការណ៍ពន្លត់នេះដែល សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០២រថយន្ត ត្រូវបានរលត់អស់១០០% នៅវេលាមោង១៣និង២០នាទី ហើយមិនបណ្ដាលឲ្យរបួសដល់មនុស្សនោះឡើយ៕

មតិយោបល់