ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនធ្វើប្រលាយស្ពានស្រែង បុកស្រី្តម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់

បន្ទាយមានជ័យៈ រថយន្តដឹកកម្មកររបស់ក្រុមហ៊ុនធ្វើប្រលាយស្ពានស្រែង បានបង្កគ្រោះថ្នាក់ចរាចរណ៍បុកស្រី្តម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

តាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុក បានឲ្យដឹងថា កាលពីវេលាម៉ោង៧ និង៤០នាទី ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើផ្លូវលំត្រង់ចំណុចកោះរលួសស្ថិតក្នុងភូមិរោគ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ លោកវរ:សេនីយ៍ត្រី ស៊ិន ដៀប មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុក បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្ករដោយរថយន្តម៉ាកទីតាន់ពណ៌ខៀវ ពាក់ស្លាកលេខ ក៥៤១១ភ.ព៣។

អ្នកបើកបរឈ្មោះឌី ប៊ូតរិន ភេទប្រុស អាយុ29ឆ្នាំ រស់នៅភូមិកំពង់ឈើទាល ឃុំសំបូរស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ បណ្តាលឲ្យស្លាប់១នាក់ ឈ្មោះខេ គី ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិត្រពាំងជ្រូក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពុងធំ និងម្នាក់ទៀតរបួសធ្ងន់ ឈ្មោះ ភិន ហាក់ ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា កំពុងសំរាកព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកភ្នំស្រុក។

លោកវរ:សេនីយ៍ត្រី ស៊ិន ដៀប បានឲ្យដឹងទៀតថា រថយន្តដែលគ្រោះថ្នាក់នោះគឺរបស់ក្រុមហ៊ុនធ្វើប្រលាយស្ពានស្រែងសំរាប់ដឹកកម្មករដាំស្មៅ មកដល់ចំណុចកើតហេតុស្រាប់តែដាច់កង់មុខខាងឆ្វេងបណ្ដាលឲ្យទាញចង្កូតក្រឡាប់ធ្លាក់ប្រឡាយដោយខ្លួនឯង។

លោវរ:សេនីយ៍ត្រី ស៊ិន ដៀប បានប្រាប់ឲ្យដឹងទៀតថា ក្រោយពីកើតហេតុអ្នកបើកបររថយន្តរត់គេចខ្លួនបាត់។ ចំណែករថយន្តត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក រងចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕

photo_2016-08-12_21-40-25photo_2016-08-12_21-40-30photo_2016-08-12_21-40-34

មតិយោបល់