ថៃ: ប៉ូលិសនៅក្នុងប្រទេសថៃបាននិយាយថា បុរសពីរនាក់ត្រូវបានចាប់ឃុំខ្លួន ដើម្បីសាកសួរជាប់ពាក់ព័ន្ធទៅនឹងករណីបំផ្ទុះគ្រាប់បែកនៅរមណីយដ្ឋានហួហ៊ីន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃទី១២ សីហា ឆ្នាំ២០១៦។
ប៉ូលិសបាននិយាយថា មនុស្សបួននាក់បានស្លាប់និងរងរបួស ៣១នាក់ផ្សេងទៀត នៅក្នុងករណីបំផ្ទុះគ្រាប់ បែកដាច់ដោយឡែក នៅឯតំបន់ទេសចរណ៍និងកន្លែងផ្សេងទៀត នៅក្នុងភាគខាងត្បូងប្រទេសថៃ កាលពីព្រឹកថ្ងៃសុក្រនេះ។ ខណៈដែលមនុស្ស ៣១នាក់រងរបួសភាគច្រើនដែលភ្ញៀវទេសចរបរទេស ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ភាគខាងត្បូងប្រទេសថៃត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ជាបន្ទាយធំបំផុតនៃគណបក្សប្រជាធិប តេយ្យ ដែលមានសមាជិកនិងអ្នកគាំទ្រត្រូវបានគេជឿថា បានបោះឆ្នោតសម្រាប់ធម្មនុញ្ញថ្មី ក្នុងការធ្វើ ប្រជាមតិនិងស្រុកកំណើតរបស់ ឈួន លីកផៃ ជាអតីតនាយករដ្ឋមន្រ្តីនិងជាអតីតនាយករដ្ឋមន្ត្រីលោក Suthep Thuaksuban ដែលបានដឹកនាំចលនាយ៉ាងច្រើននៅតាមដងផ្លូវទីក្រុងបាងកក ដែលទីបំផុត បានជំរុញឱ្យលោក ប្រាយុទ្ធ ចាន់អូចា បានដណ្តើមអំណាចមកកាន់ក្នុងដៃនៅឆ្នាំ២០១៤ ដោយរដ្ឋប្រហារ យោធារបស់រដ្ឋាភិបាល ដែលបានទម្លាក់អតីតនាយករដ្ឋមន្ដ្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា៕
មតិយោបល់