ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ទីបំផុត រុស្ស៊ី ដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាសនៅ Crimea

រុស្ស៊ី: ក្រសួងការពារប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃសុក្រនេះថា កងវរសេនាធំ​កាំជ្រួចមីស៊ីលប្រឆាំងយន្តហោះដែលមានមូលដ្ឋាននៅតំបន់ Crimea បានទទួលប្រព័ន្ធ​មីស៊ីល​ថ្មីប្រភេទ S-400 Triumf ដែលវាអាចការពារអាកាសកម្រិតខ្ពស់។ នេះបើយោងតាមការចេញ​ផ្សាយ​ដោយសារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃទី១២ សីហា ឆ្នាំ២០១៦។

យោធាភាគខាងត្បូងរបស់ប្រទេសរុស្ស៊ីបាននិយាយថា កងវរសេនាធំនេះ នឹងចូលរួមក្នុងសមយុទ្ធយោធា ដើម្បីត្រៀមខ្លួនប្រយុទ្ធទៅតាមកាលៈទេសៈ។ មីស៊ីលប្រភេទ S-400 Triumf គឺជាវាអាចបាញ់ចេញប្រព័ន្ធ​មីស៊ីល​ពីដីទៅអាកាសទំនើបបំផុតរបស់រុស្ស៊ី គឺមានសមត្ថភាពវាយប្រហារគោលដៅលើអាកាស​នៅចម្ងាយ​រហូត​ដល់ ៤០០គីឡូម៉ែត្រ ជាមួយនឹងការបាញ់គ្រាប់មីស៊ីលមធ្យមនិងវែង។

សូមជម្រាបថា ភាពតានតឹងរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែន បានបង្កភាពតានតឹងកាន់តែខ្លាំងឡើង ខណៈដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានចោទប្រកាន់ថា ក្រុងកៀវកាលពីថ្ងៃពុធ នៅពីក្រោយការវាយប្រហារភេរវកម្មនៅ Crimea និងបានប្តេជ្ញាដើម្បីចាត់វិធានការបន្ថែមទៀត ដើម្បីធានាឱ្យបាននូវសុវត្ថិភាពនៃហេដ្ឋារចនាសម្ព័ន្ធនិងប្រជាពលរដ្ឋនៅទីនោះ៕

0901FB6400000514-3270355-A_Russian_BUK_surface_to_air_missile_system_like_the_one_which_D-a-44_1444741663696Russian soldiers

មតិយោបល់