ព័ត៌មានជាតិ

រថយន្តដឹកអេស្កាវ៉ាទ័រ បើកគេចម៉ូតូ បណ្តាលឲ្យក្រឡាប់ រងរបួសធ្ងន់៣នាក់

កំពង់ធំ: (ព័ត៌មានបឋម) នៅវេលាម៉ោង៣រសៀលថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តដឹកអេស្កាវ៉ាទ័រ១គ្រឿង ក្រឡាប់ បណ្តាលឲ្យមនុស្សចំនួន៣នាក់ រងរបួសធ្ងន់ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

មូលហេតុ៖ ដោយសារបើកគេចម៉ូតូ ។ ជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ ។ ខណ:នេះកម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុខាងលើ ធ្វើការពិនិត្យវាស់វែង យកវត្ថុតាងទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ។ ដោយសង្កេតឃើញថា នៅមុននេះបន្តិចក៏មានការកកស្ទះចរាចរណ៍នោះផងដែរ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News យើងខ្ញុំនឹងផ្សាយជូនពេលក្រោយបន្តទៀត ៕

មតិយោបល់