ព័ត៌មានជាតិ

៤​នា​ក់​បា​ត់​ប​ង់​ជី​វិ​ត​នៅ​ប៉ា​គី​ស្ថា​ន​

កាលពី ថ្ងៃអង្គារម្សិលមិញ ទី ១៨ ខែ កញ្ញា ឆ្នាំ ២០១២ មានការបំផ្ទុះគ្រាប់បែកចំនួនពីរលើកកើតឡើងផ្ទួនៗគ្នា នៅតំបន់ធ្វើពាណិជ្ជកម្ម ក្នុងទីក្រុងការ៉ាជី ជាទីក្រុងធំបំផុតរបស់ប្រទេសប៉ាគិស្ថាន។
គ្រាប់បែកដែលបានផ្ទុះឡើងនៅតំបន់ទីផ្សារ ហីឌឺរីណ នៅភាគកណ្តាលនៃទីក្រុងមួយនេះ បណ្តាលឲ្យមនុស្សចំនួន ៤ នាក់បាត់បង់ជីវិត និងចំនួនជាង ២០ នាក់ផ្សេងទៀតរងរបួស។
កង នគរបាលបន្តថា ការផ្ទុះកើតឡើងមុនក្រោយគ្នារយ:ពេល ៣ នាទី ដោយគ្រឿងបំផ្ទុះលើកទី មួយត្រូវគេដាក់បង្កប់តាមរថយន្តតូចមួយគ្រឿង និងលើកទីពីរត្រូវបានគេធ្វើឡើងតាមរយ:បង្កប់គ្រឿងបំផ្ទុះតាម ទោចក្រយានយន្តមួយគ្រឿងដាក់ចតចោលនៅតាមដងផ្លូវ។
ក្នុងហេតុការរណ៍មួយនេះក៏បណ្តាលឲ្យរថយន្ត ៣ គ្រឿងត្រូវានឆេះបំផ្លាញ ជុំវិញនៃការបំផ្ទុះនោះអាជ្ងាធរមិនទាន់ដឹងថា ជាក្រុមណាមួយឡើយដែលបង្ករហេតុភេទនេះឡើង៕

 

មតិយោបល់