ព័ត៌មានជាតិ

ក្មេងប្រុសអាយុ ៤ឆ្នាំម្នាក់ រអិលជើងធ្លាក់ចូលទឹកស្រះ បណ្តាលឲ្យលង់ស្លាប់

កំពង់ធំៈ ថ្ងៃពុធ០៦កើត ខែផល្គុន ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៣និង៣០នាទី ស្ថិតនៅចំណុចភូមិព្រៃស្រង៉ែ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ មានករណីមនុស្សលង់ទឹកស្លាប់ចំនួន០១លើក

ជនរងគ្រោះឈ្មោះ សិម ចាន់លាប ភេទប្រុស អាយុ ៤ឆ្នាំ ។

មូលហេតុ៖ រអិលជើងធ្លាក់ចូលទឹកស្រះបណ្តាលឲ្យលង់ស្លាប់។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់