ព័ត៌មានជាតិ

បុរស២នាក់រងរបួសធ្ងន់ ករណីជិះម៉ូតូបុករថយន្តកំពុងបត់ឆ្លងផ្លូវ

កំពង់ស្ពឺ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង១១នឹង៣០នាទី លើផ្លូវជាតិលេខ៤ (34-35) ត្រង់ចំណុចភូមិទួលព្រិច ឃុំត្រពាំងគង ស្រុកសំរោងទង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់។

នគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មុនពេលកើតហេតុមានបានម៉ូតូ១គ្រឿង ម៉ាកអ៊ិចស៊ិចទ័រ ពណ៌ខៀវ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ សំ សុខគីម ភេទប្រុស អាយុ២៣ឆ្នាំ ឌុបមនុស្ស១នាក់ ឈ្មោះ រ៉ា ស៊ីមី ភេទប្រុស អាយុ២៣ឆ្នាំ អ្នកទាំងពីររស់នៅភូមិអង្គ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងកើតទៅលិច លុះមកដល់ចំណុចខាងលើ បានបុករថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3F-6309 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួនក្រោយពេលកើតហេតុ) ដែលកំពុងបើកបរបពីទិសលិចទៅកើត រួចបត់ឆ្លងផ្លូវពីត្បូងទៅជើង។ ក្រោយកើតហេតុសមត្ថកិច្ចបានបានចុះវាស់វែងយកមធ្យោបាយពាក់ព័ន្ធ ទៅរក្សាទុកនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលត្រពាំងគង ៕

មតិយោបល់