ព័ត៌មានជាតិ

Everton ទិញ ខ្សែ​ប្រយុទ្ធ Romelu Lukaku ពី​តោ​ខៀវ ក្នុងតម្លៃ ៤៧ លាន​ដុល្លារ

​អង់គ្លេស ៖​ក្លិប Everton បានបញ្ចប់​ការចុះហត្ថលេខា យក​ខ្សែប្រយុទ្ធ Romelu Lukaku ពី​តោ​ខៀវ ក្នុងតម្លៃ ២៨ លាន ផោន ប្រហែល ៤៧ លាន​ដុល្លារ ដោយ​កុងត្រា​រយៈពេល ៥ ឆ្នាំ ។​

​កីឡាករ វ័យ ២១ ឆ្នាំ បាន​ចំណាយ ពេល​លេង​ក្នុង​លក្ខណៈ​ខ្ចី​ជើង នៅ Goodison Park កាល​ពី​រដូវ​កាល​មុន ដោយ​ស្វែងរក​គ្រាប់​បាល់​បាន ១៥ គ្រាប់ ក្នុងចំណោម ៣១ ប្រកួត និង លេងឲ្យ West Bromwich Albion បាន ៣៥ ប្រកួត ស្វែងរក​បាន ១៧ គ្រាប់ ក្នុង​លក្ខណៈ​ខ្ចី​ដូចគ្នា ។​

​កីឡាករ សញ្ជាតិ​ប៊ែលហ្សិក​រូបនេះ បានឲ្យដឹងថា “​ខ្ញុំ​ពិតជា​សប្បាយរីករាយ​ខ្លាំងណាស់ ជាមួយនឹង​ការចូលរួម​លេង​សារជាថ្មី នៅ​ក្លិប Everton ” ។​
​បញ្ជាក់​ផង​ដែរ​ថា កីឡាករ Romelu Lukaku បាន​ចូលរួម​លេងឲ្យ​តោខៀវ នៅ​ខែ សីហា ឆ្នាំ ២០១១ ដោយ​ទិញ​ពី​ក្លិប Anderlecht ក្នុងតម្លៃ ១៨ លាន ផោន ប៉ុន្តែ​លេង​បាន ១៥ ប្រកួត​តែប៉ុណ្ណោះ នៅ​តោ​ខៀវ ត្រូវ​បញ្ឈរជើង​រហូត ៕​
Romelu Lukaku

មតិយោបល់