ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់អ្នកដាំកញ្ឆាខុសច្បាប់ម្នាក់នៅខេត្តតាកែវ

តាកែវ: នៅវេលាម៉ោង ១២និង៣0 នាទីថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការណ៍ជាមួយមូលដ្ឋាន កងរាជវុធហត្តស្រុកគិរីវង់ ដឹកនាំដោយអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យស្ដីទី បានឡើងរុករកកាប់ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខូចលួចដាំខុសច្បាប់។
ឃាត់ជនសង្ស័យបាន ០១នាក់ ឈ្មោះ ម៉ែន ប៊ោន ភេទប្រុសអាយុ ៦៨ឆ្នាំ (ជាអ្នកដាំដុះកញ្ឆាដោយខុសច្បាប់) រស់នៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។លទ្ធផល កាប់បំផ្លាញដើមកញ្ឆា ស្រស់ចោលចំនួន ១៥០ដើម ស្មើ 0១ ទីតាំង អាងស្តុកទឹកចំនួន០១ រោងស្នាក់នៅចំនួន០១ ត្រង់ចំណុច បែកថ្លាងខាងលើស្ថិតភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលមានផ្ទៃដីប្រមាណ ៦០ម៉ែត្រការ៉េ។
បច្ចុប្បន្នជនសង្ស័យ ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕

 

មតិយោបល់