បាត់ដំបងៈ ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង៣និង០០ នាទីរសៀល ស្ថិតនៅក្នុងចំណុចក្រុមទី១៩ ភូមិកណ្តោលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីអគ្គិភ័យកើតឡើងចំនួន១លើក បណ្តាលឲ្យឆេះផ្ទះ០១ខ្នង ទំហំ ៥មx៧ម (ឆេះទាំងស្រុង) ធ្វើពីឈើ ជញ្ជាំងស័ង្កសីដំបូលប្រក់ស័ង្កសី របស់ម្ចាស់ឈ្មោះ អ៊ុក ខាន់ ភេទ ប្រុស អាយុ ៦៨ ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។
សម្ភារខូចខាតរួមមាន៖
– ឆេះផ្ទះចំនួន ០១ ខ្នង
– ឆេះខ្សែកផ្លាកទីន ០១ ខ្សែ
– ឆេះគ្រែ ចំនួន ០៣
– ឆេះកង់ចំនួន ០៥ គ្រឿង
– ឆេះទូរទស្សន៍ ០១ គ្រឿង, អង្ករ ០១ ការ៉ុង
– ឆេះប្រាក់ខ្មែរអស់ ១.០០០.០០០ រៀល
– ឆេះឯកសារផ្សេងៗ និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត ។
សរុបគិតជាទឹកប្រាក់អស់ប្រហែល ២៥.០០០.០០០ រៀល (ម្ភៃប្រាំលានរៀល) ។
មូលហេតុ: បណ្តាលមក ពី ឆ្លងចរន្តអគ្គិសនី ។
ភ្លាមៗនោះបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០១ គ្រឿង និងរថយន្តច្នៃចំនួន ០២ គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ០៤ រថយន្ត (ឡានធំ ០១ ឡាន និងឡានច្នៃ ០៣ឡាន) ៕
មតិយោបល់