ព័ត៌មានជាតិ

Cristiano Ronaldo និង Messi កំពុងបំបែកកំណត់ត្រា គ្រាប់បាល់ កីឡាករ Raúl

ការស្វែងរកគ្រាប់បាល់ ក្នុងក្របខណ្ឌ Champions League របស់ Cristiano Ronaldo ​ដែលលុតក្លិប Basel វា​គឺជាគ្រាប់ទី ៦៨ ដែលក្លាយជាកីឡាករ រកគ្រាប់បាល់ខ្ពស់បំផុត នៅ​អឺរ៉ុប ខណៈដែលមានគូប្រជែង Messi រកគ្រាប់បាល់បាន ៦៧ គ្រាប់ ដោយសល់តែ ៣ គ្រាប់តែប៉ុណ្ណោះ នឹងបំបែកកំណត់ត្រាចាស់ របស់កីឡាករ Raúl ដែលមានត្រឹមតែ ៧១ គ្រាប់ ។​

អតីតកីឡាករ Real Madrid លោក Raúl គឺជា​អ្នកដែលរកគ្រាប់បាល់បានច្រើនជាងគេ ក្នុងក្របខណ្ឌ Champions League ប៉ុន្តែ Cristiano Ronaldo និង Messi កំពុងដកហូត ​តំណែងនេះ ពី Raúl’s នៅរដូវកាលនេះ ។ ពេលនេះ ដែរ​កីឡាករព័រទុហ្គាល បាន នាំមុខ កីឡាករអាហ្សង់ទីន ១ គ្រាប់ បន្ទាប់ពី កីឡាករ Bale ប៉ះឲ្យ​យ៉ាងស្អាត ដើម្បីបំប៉ោងសំណាញ់ ។​
ពីក្រោយកីឡាករនេះមាន Van Nistelrooy រកបាន ៥៦ គ្រាប់ Henry ៥០គ្រាប់ និង Shevchenko ៤៨ គ្រាប់ ៕
Cristiano_Ronaldo__1614012a

មតិយោបល់