ផ្ទះ ព័ត៌មានជាតិ ឆ្លងចរន្តអគ្គ...

ឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆេះផ្ទះ ៦ខ្នង ខ្ទេចទាំងស្រុង នៅខណ្ឌជ្រោយចង្វារ

0

ភ្នំពេញ: នៅវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ៧ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងស្ថិតនៅផ្លូវវត្តចាស់ ក្រុមទី០២ ភូមិ០២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ម្ចាស់ឈ្មោះ : ធី រិទិ្ធ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរជាងធើ្វម៉ូតូ ។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគិ្គសនី ប្រភេទសំណង់ឈើប្រក់សង័្កសីទំហំ ៤ម៉ែត្រx ៨ម៉ែត្រ ។

ខូចខាត៖ ឆេះផ្ទះអស់ចំនួន ៦ខ្នង ផ្ទះអស់ទាំងស្រុង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
+ ស្លាប់មនុស្ស : គ្មាន ។
+ របួសមនុស្ស : គា្មន ។

ករណីនេះរថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញចំនួន ១៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៦ឡាន ស្មើនឹង ៧០ម៉ែត្រគូប ។

រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម៖
– រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន ២ គ្រឿងពុំបានប្រើប្រាស់ទឹក ។
– រថយន្តអគ្គិភ័យក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន ៣ ប្រើប្រាស់ទឹកអស់ចំនួន ៣ឡាន ស្មើរនឹង២០ម៉ែត្រគូប ។
– រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ ឡាន ប្រើប្រាស់ទឹកអស់ចំនួន ០១ ឡាន ស្មើរនឹង ០ ៦ម៉ែត្រគូប ។

ពន្លត់ចប់៖ នៅម៉ោង ១២និង២០នាទីរំលងអធ្រាត្រ ថៃ្ងទី១៩ ខែកុម្ភ: ឆ្នាំ២០២១ ៕

មតិយោបល់