ព័ត៌មានជាតិ

លួចមិនបានសម្រេចហើយជាប់ខ្នោះទៀត

ភ្នំពេញ: ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង០៤ និង០០នាទីទៀបភ្លឺ ប៉ុស្តិ៍នគរបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីប៉ុនប៉ងលួចម៉ូតូកង់បីឥណ្ឌា នៅចំណុចមុខហាងតាយស៊ីង ផ្លូវ១០១៩ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ០១នាក់ ឈ្មោះ ឈីវ ឡុង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបគ្មានស្នាក់នៅមិនពិតប្រាកដ (មានសារថាតុញៀន) បានធ្វើសកម្មភាពប៉ុនប៉ងលួចម៉ូតូកង់បីឥណ្ឌារបស់ជនរងគ្រោះឈ្មោះ ម៉ាត់ សុស ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរត់ម៉ូតូកង់បីឥណ្ឌា ស្នាក់នៅបន្ទប់ជួល ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សម្ភារ:បន្សល់ទុក៖ ម៉ូតូកង់ឥណ្ឌា០១គ្រឿង ពាក់ស្លាកលេខភ្នំពេញ1HI-8743 ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់