ព័ត៌មានជាតិ

ចាប់បានឃាតក ដែលរំលោភសម្លាប់នារីម្នាក់ នៅស្រុកសង្កែនោះហើយ!

បាត់ដំបងៈ ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលទទួលបន្ទុកផែនព្រហ្មទណ្ឌ និងមានការសម្របសម្រួលលើនីតិវិធី ពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២០១៨ ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះប្រត្តិបត្តិការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆុន ឆាន ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈរួចសម្លាប់ ទៅលើជនរងគ្រោះឈ្មោះ ឆន សឿត ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៨។

បច្ចុប្បន្នការិយាល័យជំនាញកំពុងតែកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់