ព័ត៌មានជាតិ

Update៖ចៅក្រមឃុំខ្លួនបុរសទាញដុំដ្ឋគប់ធុងទឹកអំពៅខ្ទាតចំក្បាលទារកទើបមានអាយុ១១ខែ

កណ្តាលៈ នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ លោក គឹម ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចឃុំខ្លួនបុរសទាញដុំដ្ឋគប់ធុងទឹកអំពៅខ្ទាតបោកក្បាល ទារកទើបមានអាយុ១១ខែ បណ្តាលឲ្យរបួសធ្ងន់ បណ្តោះអាសន្ន ក្រោមបទពីបទ «ហិង្សារដោយចេតនាមានស្ថានទម្ងន់ទោស» តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា៖ កើតហេតុនៅវេលាម៉ោង៥និង២៥នាទី ល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ចំណុចមុខផ្ទះជនរងគ្រោះ ក្នុងភូមិពោធិរាម្មា(ក) ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។
មុនពេលកើតហេតុ កន្លងមកជនសង្ស័យធ្លាប់មានទំនាស់ពាក្យសម្ដីជាញឹកញាប់ ជាមួយឈ្មោះហេង ហ៊ីម ភេទស្រី ត្រូវជាមីងរបស់ជនរងគ្រោះ ។ លុះនៅថ្ងៃកើតហេតុខាងលើជនសង្ស័យ នឹកឃើញខឹងឈ្មោះ ហេង ហ៊ីម ពីរឿងកន្លងមក ក៏បានយកដុំឥដ្ឋមកគប់ធុងទឹកអំពៅរបស់ ហេង ហ៊ីម ពេលនោះដុំឥដ្ឋត្រូវចំគំរបធុងទឹកកកបណ្តាលឲ្យផ្លាតត្រូវក្មេងរងគ្រោះ ដែលម្តាយកំពុងតែពរនៅដៃចំ ចំហៀងក្បាលបែកចេញឈាមសន្លប់តែម្តង។
បច្ចុប្បន្នក្មេងរងគ្រោះត្រូវបញ្ជូនទៅ មន្ទីពេទ្យប្រទេសវៀតណាម ។ ចំណែកជនសង្ស័យ និងវត្ថុតាងដុំឥដ្ឋ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំ រឿងចាត់ការតាមនីតិវិធី៕

https://youtu.be/BpSaz7hn_bM

មតិយោបល់