ពោធិ៍សាត់ៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២និង៣០នាទី កម្លាំងពន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរបាលស្រុកវាលវែង សហការជាមួយកម្លាំងប្រជាការពារ ដឹកនាំដោយលោកវរសេនីយ៍ទោ ឈាន ឆោម អធិការរងទទួលការងារសណ្តាប់ធ្នាប់ នៃអធិការនគរបាលស្រុកវាលវែង ចុះជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះព្រៃ រាលចូលដីចម្ការប្រជាពលរដ្ឋឈ្មោះ ឱក វុទ្ធី ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោកឈាន ឆោម អធិការរងបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការជួយពន្លត់អគ្គិភ័យនេះ ប្រើកម្លាំងសរុបចំនួន០៥នាក់ រថយន្តពន្លត់អគ្គិភ័យ០១គ្រឿងប្រើទឹកអស់ចំនួន៣ឡាន ។ ជាលទ្ធផលបានជួយពន្លត់ផ្ទះប្រជាពលរដ្ឋបានចំនួន៥ខ្នង បានទាន់ពេលវេលា ។ លោកអធិការរងបានបន្តថា អគ្គិភ័យឆេះជន្លង់ម្រេចអស់ចំនួន៣០០០ដើម មូលហេតុភ្លើងព្រៃរាលឆេះចូលក្នុងដីចម្ការ ៕
មតិយោបល់