ភ្នំពេញៈ ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានការព្រួយបារម្ភយ៉ាងខ្លាំងទៅហ្គេមណេតដែរកំពុងតែរីកដុះដាលពាសពេញ ពង្វក់ឲ្យកូនៗ និងចៅៗរបស់ពួកគាត់ភ្លេចអស់នូវការសិក្សា បាយទឹកហើយមានទីតាំងជាច្រើនដោយមានបើករហូតដល់ទៅ២៤ម៉ោងលើ២៤ម៉ោង និងមានបង្កប់នូវល្បែងស៊ីសងដូចជាចាក់បាល់ តាមអនឡាញទៀតផង។ ជាពិសេសនោះហ្គេមណេតដែលនៅតាមផ្លូវមុន្នីរ៉េតនិងផ្លូវបេតុង ក្នុងភូមិឬស្សី ជិតនិងវត្តពោធិ៍ញ្ញាណកំពុងតែបង្វក់ក្មេងៗលេងយ៉ាងសប្បាយទៀតផង។ ប្រភពដដែលបានបន្ដទៀតថាទីតាំងមួយកន្លែងខាងលើនេះ បើកដំណើរការយ៉ាងរលូនហាក់បីដូចជាមិនខ្លាចញញើតអីបន្ដិចសោះឡើយ រហូតមកដល់ពេលនេះក៏ពុំទាន់ឃើញមានអាជ្ញាធរបានចុះបង្គ្រាបទីតាំងនេះនូវឡើយ ដូច្នេះហើយពួកគាត់គ្មានអ្វីក្រៅពីទទូច ក៏ដូចជាធ្វើការសំណូមពរដល់អាជ្ញាធរមេត្តាចុះជួយត្រួតពិនិត្យទៅលើទីតាំងណេត២៤ម៉ោងទាំងនេះផង។ គួរបញ្ជាក់ដែថាទីតាំងហ្គេមណេត២៤ម៉ោងលើ២៤ម៉ោងជាច្រើនកន្លែង នៅក្នុងសង្កាត់ស្ទឹងមានជ័យ កំពុងតែតំណើរការយ៉ាងរលូនដោយពុំដឹងថាមានច្បាប់ឬឥតច្បាប់នោះ…
មតិយោបល់