រតនគិរីៈ នៅវេលាម៉ោង២និង០០នាទីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីជនសង្ស័យម្នាក់ សុំស្រឡាញ់នារីរងគ្រោះមិនបាន ប្រើអំពើហិង្សាដាក់រូបនាង បណ្តាលឲ្យរងរបួស២នាក់បងប្អូនបង្កើតនឹងគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតក្នុងភូមិធួយអំពិល ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី ។
ជនសង្ស័យឈ្មោះ ហេវ ត្រង់ត្រៀវ អាយុ២០ឆ្នាំ ជនជាតិគ្រឹង មុខរបរមិនពិតប្រាកដ រស់នៅភូមិ-ឃុំកើតហេតុ ។ ចំណែកនារីរងគ្រោះ២នាក់បងប្អូន៖ទី១-ឈ្មោះ ក.ជ អាយុ១៤ឆ្នាំ ជនជាតិគ្រឹង រងរបួសក្បាល មុខរបរជាសិស្ស,ទី២-ឈ្មោះ ក. ដ អាយុ១១ឆ្នាំ ជនជាតិគ្រឹង រងរបួសក្បាល មុខរបរជាសិស្ស ទាំង២នាក់នេះមានទីលំនៅជាមួយគ្នាក្នុងខេត្តរតនគិរី ។
នៅមុនពេលកើតហេតុកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ជនសង័្សយខាងលើ បានសុំស្នេហ៍ពីនារីរងគ្រោះ តែនាងមិនព្រមស្រលាញ់នោះទេ ទើបធ្វើឲ្យជនសង្ស័យ មានចិត្តខឹងសម្បាយ៉ាងខ្លាំង រហូតឈានដល់ការប្រើអំពើហិង្សា ដាក់ទៅលើនារីរងគ្រោះទាំង២នាក់បងប្អូនបង្កើតនឹងគ្នា លុះក្រោយពេលកើតហេតុ ឪពុកម្តាយ បានដឹកបញ្ជូនជនរងគ្រោះទាំង២នាក់ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដើម្បីព្យាបាល ។
ក្រោយពេលកើតហេតុ ជនសង្ស័យខាងលើ ត្រូវបានឪពុកម្តាយជនរងគ្រោះ ដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ធ្វើការស្រាវជ្រាវឃាត់ខ្លួន នាំមកកាន់ប៉ុស្តិ៍ កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់៕
មតិយោបល់