ព័ត៌មានជាតិ

ប្រុសៗ ប្រុងប្រយ័ត្នស្រីៗ មានល្បិចថ្មីទៀតហើយដាក់ GPS តាមរថយន្ត…

ភ្នំពេញ: បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង០០នាទីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ប្រពន្ធតាមទាន់ជាន់កែង លោកប្ដីនាំស្រីស្នេហ៍ទៅក្រេបទឹកឃ្មុំ នៅផ្ទះសំណាក់ពេញ១យប់ ដែលហេតុការណ៍នេះ កើតឡើងក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បុរសជាប្ដីមានឈ្មោះ សុភ័ក្រ អាយុប្រមាណជាង ៤០ឆ្នាំ មុខរបរ ជាអ្នករត់តាក់ស៊ី និងដឹកភ្ញៀវ មានទីលំនៅ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ជិះរថយន្ត ម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2AM-7885 ចំណែកស្រីស្នេហ៍ប្រាប់ថា ខ្លួនអាយុ ២៨ឆ្នាំ មុខរបរ ធ្វើស្រែចម្ការ មានលំនៅ ខេត្តក្រចេះ ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសជាប្ដីបាននាំស្រីស្នេហ៍ ឡើងឋានសួគ៌នៅផ្ទះសំណាក់ «លក្ខណ៍ប៊ូទិច ម៉ូតែល» ពេញមួយយប់យ៉ាងស្កប់ស្កល់ លុះព្រឹកឡើងៗ ជិះរថយន្តចេញត្រឡប់ទៅវិញ ត្រូវប្រពន្ធនិងកូនប្រុសមកដល់ ក៏ចុច GPS ពន្លត់ម៉ាស៊ីនរថយន្ត ដើម្បីឲ្យប្ដីចុះមកដោះស្រាយ ហើយស្រី្តជាប្រពន្ធ ចាប់ដៃស្រីស្នេហ៍ជាប់ រួចថតទុកជាភស្តុតាង បញ្ជាក់ថា ជាសាហាយស្មន់គ្នា។

ប្រភពដដែលបន្តថា បុរសជាប្តីក៏ព្យាយាមទៅ ប្រវាយប្រតប់ដើម្បីរំដោះស្រីស្នេហ៍ ចេញពីប្រពន្ធក៏មានការទាស់ទែងគ្នា បែកផ្សែង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ភ្លាមៗនោះបុរសជាប្ដី បានរត់បាត់ស្រមោល បន្សល់ទុកតែរថយន្ត នៅកន្លែងកើតហេតុ រីឯស្រីស្នេហ៍ត្រូវស្រ្តី ជាប្រពន្ធនាំទៅដាក់ពាក្យបណ្ដឹង នៅប៉ុសិ៍នគរបាលរដ្ឋបាលស្រះចក ៕

មតិយោបល់