ព័ត៌មានជាតិ

Update៖ ជិះម៉ូតូវ៉ាជែងរថយន្តដឹកគ្រឿងចក្រធុនធំ បណ្តាលឲ្យបុកពេញទំហឹង ស្លាប់និងរងរបួសធ្ងន់មនុស្ស៣នាក់

កំពង់ធំ: កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ម៉ូតូ១គ្រឿងម៉ាកវេវ ពណ៌ខ្មៅ បើកវ៉ាជែងរថយន្តធុនធំ ដឹកគ្រឿងចក្រ១គ្រឿងបុកពេញទំហឹង បណ្តាលឲ្យមនុស្ស៣នាក់ ស្លាប់និងរងរបួសធ្ងន់ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦អា នៅត្រង់ចំណុចភូមិសំពង់ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ជនរងគ្រោះទាំង៣នាក់៖១-ឈ្មោះ រឹន សុខណា អាយុ២៥ឆ្នាំ ស្លាប់, ទី២-ឈ្មោះ មាន សុភ័ណ្ឌ ភេទស្រី អាយុ២១ឆ្នាំ រងរបួសធ្ងន់បាក់ដៃ ទាំង២នាក់នេះត្រូវជាបងប្អូនបង្កើតនឹងគ្នា,ទី៣-ឈ្មោះ មាន សៀវម៉ី ភេទប្រុស អាយុ៤ឆ្នាំ រងរបួសធ្ងន់ ត្រូវជាក្មួយ ។ ជនរងគ្រោះមានទីលំនៅភូមិចំបក់ជ្រុំ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តធុនធំដឹកគ្រឿងចក្រ១គ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦អា ខណ:កំពុងបើកបរ ស្រាប់តែមានម៉ូតូ១គ្រឿងបើកវ៉ាជែងខាងស្តាំ ត្រូវរថយន្តបុកពេញទំហឹង បណ្តាលឲ្យស្លាប់ស្រ្តីម្នាក់ បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះ និង២នាក់ផ្សេងទៀត បានរងរបួសធ្ងន់ ។ រីឯតៃកុងរថយន្ត បានចុះរត់គេចខ្លួនបាត់ស្រមោល ក្រោយពេលសមត្ថកិច្ចទៅចុះទៅដល់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ។ ចំណែក សាកសពជនរងគ្រោះ ត្រូវបានសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់