បរទេស៖ The Sport នៅថ្ងៃនេះបានចេញផ្សាយថាក្រោយរយៈពេលទើបតែបានមួយឆ្នាំក្តីជាមួយនឹង Camp Nou ប៉ុន្តែកីឡាករខ្សែប្រយុទ្ធ Memphis Depay ទំនងជានឹងអាចទាមទារក្នុងការចាកចេញពីក្លឹប Barcelona ហើយោនៅរដូវក្តៅខាងមុខ។
ប្រភពដដែលបានឲ្យដឹងទៀតដែរថាមូលហេតុនៃការចាកចេញរបស់ Memphis នៅរដូវក្តៅនេះគឺមានបញ្ហារតែមួយគត់ដោយសារតែក្លឹបបានបន្តទិញខ្សែប្រយុទ្ធជួរថ្មីជាច្រើនរូបខណៈដែលក្លឹបមានកីឡាករខ្សែប្រយុទ្ធជាច្រើនរួចទៅហើយក្តី។
បច្ចុប្បន្នក្រៅតែពីខ្សែប្រយុទ្ធចំណូលថ្មីដូចជា Ferran Torres , Adama Traore និង Aubameyang ហើយនោះក្លឹបកំពុងតែបន្តចរចានាំយកកីឡាករថ្មីៗផ្សេងទៀតដូចជា Haaland ខណៈដែលកីឡាករឈុតក្មេងៗដូចជា Fati និង Gavi ជាដើមក៏កំពុងមានវត្តមាន៕
មតិយោបល់