ព័ត៌មានជាតិ

រថយន្តម៉ាក KIA អកហ្ស៊ើបុក RAV4 ខូចខាតទាំងសងខាង

ភ្នំពេញ: កាលពីវេលាម៉ោង ១០និង៥០នាទីព្រឹក ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តម៉ាកKIA អកហ្ស៊ើបុកRAV4ខូចខាតទាំងសងខាង ចំណុចស្តុបតាមបណ្តោយផ្លូវ៧០ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

រថយន្តម៉ាក KIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2I-8640 បើកដោយបុរសម្នាក់។
រថយន្តម៉ាក RAV4 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-3761 បើកដោយបុរសម្នាក់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តទាំង ២គ្រឿង បានបើកស្របទិសគ្នាតាមបណ្ដោយផ្លូវ៧០ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងបើកកាត់មុខ ពេលនោះរថយន្តម៉ាករ៉េវហ្វ័របង្អង់ល្បឿន បណ្ដាលឲ្យរថយន្តម៉ាកគា អកហ្ស៊ើជ្រុលទៅបុកគូទរថយន្តរ៉េហ្វ័ររងការខូចខាតទាំងសងខាងតែម្ដង។

ក្រោយពេលកើតហេតុភាគីទាំងសងខាង បានដោះស្រាយគ្នានៅកន្លែងកើតហេតុ ដោយភាគីខាងរថយន្តម៉ាកគា ចេញថ្លៃជួសជុលការខូចខាត ទៅឲ្យរថយន្តម៉ាករ៉េវហ្វរដើម្បីបញ្ចប់រឿង៕

មតិយោបល់