មណ្ឌលគិរីៈ យោងតាមផេក អគ្គនាយកដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង ៧ និង ២០នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីបុរសម្នាក់សម្រេចចងកសម្លាប់ខ្លួន ស្ថិតភូមិអន្ត្រង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ជនរងគ្រោះឈ្មោះ យីម សុផល ភេទប្រុស អាយុ៥២ ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ មានស្រុកកំណើតនៅភូមិគោនប់ ឃុំគោនប់ ស្រុកចិតបុរី ខេត្តក្រចេះ និងប្រពន្ធឈ្មោះ ហុង ពៅ អាយុ ៤៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។
ដំណើររឿង៖ កាលពីវេលាម៉ោង ៥ និង ២០នាទីព្រឹកប្រពន្ធជនរងគ្រោះបានCallទូរស័ព្ទជាមួយកូនដើម ស្រាប់តែប្តីខ្លួនស្តាប់ឮក៏យកទូរស័ព្ទកាច់ស៊ីមចោល។ បន្ទាប់មកទាញក្រមាដើរចេញទៅមុខផ្ទះ ប្រពន្ធស្មានថាប្តីទៅលេងផ្ទះម្តាយមីង ។ លុះដល់វេលាខាងលើ ទើបប្រពន្ធជនរងគ្រោះដើរទៅមុខផ្ទះចំងាយប្រហែល១០០ម៉ែត្រ ស្រាប់តែឃើញប្តីចង(ក)ស្លាប់ នៅលើដើមព្រីង កំពស់២.៥០ម៉ែត្រ ។ ភ្លាមៗនោះ ខ្លួនរួមជាមួយបងប្អូននិងអ្នកជិតខាងបាននាំគ្នាស្រាយដាក់សាកសពចុះមកដី រួចទើបរាយការណ៍មកសមត្ថកិច្ច ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនប្រាកដមែន និងប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់