កំពង់ចាមៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅវេលាម៉ោង៨និង៣០នាទី សមត្ថកិច្ចនគរបាលស្រុកស្ទឹងត្រង់ បានទទួលពាក្យបណ្ដឹងពីឈ្មោះ ឆ ផ ភេទស្រី អាយុ៥០ឆ្នាំ ថាជនសង្ស័យឈ្មោះ ហឿន ហ៊ីម ភេទប្រុស អាយុ៤៨ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិព្រែកស្តី ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ បានរំលោភសេពសន្ថវៈទៅលើឈ្មោះ ហ រ ភេទស្រី អាយុ១៩ឆ្នាំ (ត្រូវជាកូនបង្កើត) បានសម្រេច ០៤ដង កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២១និង០០នាទី នៅចំណុចចម្ការថ្នាំក្រោយ ភូមិព្រែកស្តី ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ បច្ចុប្បន្នឈ្មោះ ហ រ ( ជនរងគ្រោះ ) កំពុងមានផ្ទៃពោះប្រាំខែ ។
ក្រោយទទួលពាក្យបណ្ដឹង នៅម៉ោង៩និង៤៩នាទី ថ្ងៃខែឆ្នាំដដែល លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានចាត់ឲ្យកម្លាំងជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស នឹងការពារអនីតិជនខេត្ត ដឹកនាំដោយវរសេនីយ៍ឯក ហេង ដាឡែន និងកម្លាំងសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ចុះបង្ក្រាប និងឃាត់ខ្លួនឈ្មោះ ហឿន ហ៊ីម តាមបញ្ជារបស់ព្រះរាជអាជ្ញាលោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។
ខណៈនេះ ជនសង្ស័យកំពុងឃាត់ខ្លួន និងកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់