ព័ត៌មានជាតិ

Update៖ ស្រីស្អាតម្នាក់បើករថយន្តព្រូស ១គ្រឿង ត្រូវឡានកូរ៉េមិនចាំស្លាកលេខ វ៉ាជែងបុកគូទពីក្រោយ បណ្ដាលឲ្យធ្លាក់ទឹកស្រះរងការខូច

ភ្នំពេញ: នៅវេលាម៉ោង ៨និង៣៥នាទីយប់ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ២គ្រឿងបុកគូទគ្នា បណ្ដាលឲ្យមួយគ្រឿងធ្លាក់ទឹក ស្ថិតតាមបណ្តោយផ្លូវ៥០ម៉ែត្រ ភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

រថយន្តម៉ាក ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BA-3202 បើកបរដោយស្រីស្អាតម្នាក់។រថយន្តម៉ាក កូរ៉េ មិនចាំស្លាកលេខ ក្រោយបង្កហេតុបើករត់គេចបាត់។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញនារីរងគ្រោះ បើករថយន្តធ្វើដំណើរពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុ មានរថយន្តបង្កខាងលើ បើកវ៉ាជែងមកបុកពីក្រោយ បណ្ដាលឲ្យរថយន្តរងគ្រោះ រេចង្កូតទៅបុកបង្គោលថ្ម និងកន្លែងតូបលក់អីវ៉ាន់ ហើយបន្តទៅមុខទៀត ធ្លាក់ចូលទឹកស្រះរងការខូចខាតតែម្ដង។

ករណីនេះ ពុំមានមនុស្សរងរបួសដល់អាយុជីវិតឡើយ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះមកដល់ទីតាំងកើតហេតុធ្វើការវាស់វែងស្ទូចរថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់