ព័ត៌មានជាតិ

ជនសង្ស័យ​ម្នាក់ជា​មនុស្ស​ស្រវឹង​ខួប ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​គំរាម​សម្លាប់​ម្តាយបង្កើត​ ​

​បាត់ដំបងៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរ​បាល​ ខេត្តបាត់ដំបង​ និង​មានការ​ចង្អុលបង្ហាញ​ពី​លោកស្រី​ រស់​ ជីវី​ ស្នងការ​រង​ទទួល​ផែន​ការិយាល័យ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ រួម​ទាំង​មានការ​សម្របសម្រួល​នីតិវិធី​ពី​ឯកឧត្តម​ គឺ​ ប៊ុ​ណ្ណា​រ៉ា​ ព្រះរាជា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​ ២០២១​ វេលា​ម៉ោង​១៧​និង​០០​នាទី​ លោក​វរសេនីយ៍ឯក​ ឡុ​ង​ យោធា​វីរ​:​ អធិការ​នគរបាល​ស្រុក​ឯក​ភ្នំ​ បាន​ដឹកនាំ​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យម្នាក់​ឈ្មោះ​ យ៉ុ​ង​ មឿ​ត​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ រស់នៅ​ក្រុម​ទី​០១​ ភូមិ​ដូន​ឥន្ទ​ ឃុំ​ព្រែក​ហ្លួង​ ស្រុក​ឯក​ភ្នំ​ ខេត្តបាត់ដំបង​ ពី​បទ​ហិង្សា​ក្នុង​គ្រួសារ​និង​គំរាម​សម្លាប់​ (​កាប់​បំផ្លាញ​ជណ្តើរ​ឡើងផ្ទះ​)​ ។​

​ជន​ដៃដល់​បាន​យក​ពូថៅ​កាប់​បំផ្លាញ​ជណ្តើរ​ផ្ទះ​ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ សរុប​ទឹកប្រាក់​អស់​ ០២​លាន​រៀល​ បន្ទាប់​មក​បាន​ជេរ​ប្រមាថ​ និង​កាប់​ម្តាយបង្កើត​ តែ​មិន​បណ្តាល​ឲ្យ​រង​របួស​ទេ​ ដោយ​គាត់​រត់គេច​ខ្លួន​ (​ជនសង្ស័យ​ជា​មនុស្ស​ស្រវឹង​ខួប​)​ កាលពី​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​០៩​និង​០០​នាទី​ នៅ​ក្រុម​ទី​០១​ ភូមិ​ដូន​ឥន្ទ​ ឃុំ​ព្រែក​ហ្លួង​ ស្រុក​ឯក​ភ្នំ​ ខេត្តបាត់ដំបង ​។​ ជន​រង​គ្រោះ​ឈ្មោះ​ គៀវ​ ឃឺ​ន​ ជា​ម្តាយបង្កើត​ អាយុ​៦៧​ឆ្នាំ​ រស់នៅ​ចំណុច​កើតហេតុ​ខាងលើ​ ។​

​ករណី​នេះ​ ជនល្មើស​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ និង​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ ៕

មតិយោបល់