ប្រភពព័ត៌មាន ប្រចាំច្រកទ្វារអន្តរជាតិ (កម្ពុជា-វៀតណាម)កោះធំ បានបង្ហើបប្រាប់អ្នកសារព័ត៌មានឲ្យដឹងផងដែរ ថា សព្វថ្ងៃនេះទំនិញនាំចូលមានការកើនឡើង រីឯទំនិញនាំចេញទៅវៀមណាម ក៏ មានគគ្រឹគគគ្រេងផងដែរ ពិសេសឈ្មួញនាំសត្វពោះ អណ្តើក និងឈើប្រណិត ។ ចំណែកពួកឈ្មួញខ្មែរ-យួនមានការត្រូវរូវគ្នាយ៉ាងស៊ីជំរៅដូចអណ្តាតនិងធ្មេញ។និយាយរួមក្រុមអ្នក រកស៊ីមុខរបរមិនស្របច្បាប់បានប្រទាក់ក្រឡាគ្នាជាមួយសមត្ថកិច្ចច្រកទ្វារយ៉ាងស្អិតរមួតគ្រាន់តែទូរសព្ទ័ឲ្យម៉ូទៅគឺជាការស្រេច (លុយចាំទូទាត់គ្នាកន្លែងហាងគុយទាវ) ។ ដោយឡែកនៅច្រកទ្វារអន្តរជាតិក្អមសំណរ ស្រុកលើកដែកឯណេះវិញក៏មានទំនិញគេចពន្ធសំរុកចូលយ៉ាងសកម្មផងដែរ ហើយសមត្ថកិច្ចពាក់ពន្ធនៅច្រកមួយនេះ ទទួលបានលាភសក្ការៈ គ្រប់គ្នាផងដែរ ប៉ុន្តែវាមិនដូចនិងច្រកកោះធំនោះទេ ។ និយាយរួមមន្ត្រីមានមុខឈរ ជើងនៅតាមច្រកទ្វារមិនថាតូចឫធំនោះទេគឺមានលាភសំណាងដូចៗគ្នា ។ គ្រាន់តែ តូចស៊ីតាមតូចធំស៊ីតាមធំ ។ តាមពិតទៅមន្ត្រីខិលខូចនៅតែមិនខ្លាចញញើតស្ថាប័ន ប្រឆាំងពុករលួយដដែល ៕
ព័ត៌មានជាតិ
មតិយោបល់