បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់បានធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន នៅលើផ្ទះរបស់ខ្លួន បង្កការភ្ញាក់ផ្អើល ដល់អ្នកជិតខាង ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៣និង០០នាទី នៅចំណុចក្រុមទី៥ ភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
សពជនរងគ្រោះឈ្មោះ គៀង សុខហ៊ាង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ។
តាមការបំភ្លឺពីឈ្មោះ សឺត ឆុយ ភេទប្រុស អាយុ២២ឆ្នាំ ត្រូវជាប្អូនថ្លៃបានបញ្ជាក់អោយដឹងថា នៅថ្ងៃកើតហេតុវេលាម៉ោង៣និង០០នាទី ម្តាយក្មេករបស់ខ្ញុំបានប្រើខ្ញុំអោយទៅយកសំបុត្រការគេមើលថាស៊ីថ្ងៃណា ។ លុះពេលទៅដល់ខ្លួនបានឃើញទ្វារផ្ទះបិទជិតដាក់គន្លឹះជាប់ពីខាងក្នុង ខ្លួនក៏បានដើរចូលពីក្រោមផ្ទះរួចរុញរនាបក្តារឡើង ទៅលើមើលស្រាប់តែឃើញបងថ្លៃឈ្មោះ គៀង សុខហ៊ាង បានយកខ្សែលីឡុងពណ៌ខៀវចងក និងរនូតផ្ទះស្លាប់បាត់ទៅហើយ។
ដោយឆ្លងតាមការចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ និងសាកសពរបស់ជនគ្រោះខាងលើឈ្មោះ គៀង សុខហ៊ាង សមត្ថកិច្ចអាចសន្និដ្ឋានបានថាជនរងគ្រោះពិតជាចងកសម្លាប់ខ្លួ ស្លាប់ពិតប្រាកដមែន។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានគ្រួសារយកទៅធ្វើពិធីបុណ្យតាមប្រពៃណី ៕
មតិយោបល់