ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់មុខសញ្ញាម្នាក់ចូលយកម៉ូតូប្រជាពលរដ្ឋបាន១ថ្ងៃ

ត្បូងឃ្មុំៈ​ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៨និង០៥នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រែក បានទទួលបណ្តឹងរបស់ឈ្មោះ ហាំង សានភេទស្រីអាយុ ៥២ឆ្នាំនៅភូមិពើក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានប្តឹងថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១វេលាម៉ោង៤និង៣០នាទី មានឈ្មោះឈុន ឈីត ភេទប្រុសអាយុ២៩ឆ្នាំ នៅភូមិពើក ឃុំក្រែក បានចូលយកម៉ូតូរបស់គាត់ម៉ាកវ៉េវពណ៌ខ្មៅគ្មានស្លាកលេខ លេខតួ០៨១៨៧៩ លេខម៉ាសុីន១៣០៧៤១៣ យកជិះទៅបាត់។

ក្រោយពេលទទួលបណ្ដឹងរួច សមត្ថកិច្ចបានធ្វើការស្រាវជ្រាវតាមស្វែងរកមុខសញ្ញាដោយបានការឯកភាពពីលោក ប៉ុក តារា ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងខេត្តត្បូងឃ្មុំ ។បានធ្វើការឃាត់ខ្លួនមុខសញ្ញាឈ្មោះឈុន ឈីត យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

 

មតិយោបល់