បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៨និង០០នាទី ស្ថិតនៅចុះណុចដំណាក់ដង្កោ ភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ មានករណីលួចកាត់ឈើធ្នង់បង្កឡើងដោយជនសង្ស័យចំនួន០៥នាក់។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យរួមមាន៖១.ឈ្មោះវិនពិសិដ្ឋភេទប្រុសអាយុ២១ឆ្នាំ,២.ឈ្មោះប្រុសមករាភេទប្រុសអាយុ២៦ឆ្នាំ,៣.ឈ្មោះត្រួយរដ្ឋាភេទប្រុសអាយុ២៦ឆ្នាំ,៤.ឈ្មោះរ៉មបូរ៉ីភេទប្រុសអាយុ២២ឆ្នាំនិង៥.ឈ្មោះសុទ្ធពិសីភេទប្រុសអាយុ២៦ឆ្នាំអ្នកទាំង៥មានទីលំនៅភូមិវត្តកន្ទឺឃុំកន្ទឺ១ស្រុកបាណន់។ជនសង្ស័យទាំង៥នាក់ខាងលើបានរួមគ្នាប្រើប្រាស់រណាយន្ត១គ្រឿងលួចកាត់ដើមឈើធ្នង់ចំនួន២ដើមរបស់ឈ្មោះភនសុខនភេទប្រុសអាយុ៣៥ឆ្នាំមានទីលំនៅភូមិឆាយរំពាត់ឃុំកន្ទឺ២ស្រុកបាណន់។
នៅថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២១វេលាម៉ោង០៦និង២០នាទីដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាតគឹមសានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមគឺប៊ុណ្ណារ៉ាព្រះរាអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងលោកវរសេនីយ៍ឯកប៉ាន់វ៉ាន់នីអធិការនគរបាលស្រុកបាណន់បានដឹកនាំកម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកធ្វើការឃាត់ខ្លួនជនសង្ស័យដែលបានប្រព្រឹត្តិបទកាត់ឈើខុសច្បាប់ខាងលើព្រមទាំងរឹបអូសវត្ថុតាងរណាយន្ត១គ្រឿង។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់