ព័ត៌មានជាតិ

ក្រុម Hacker ណាទៅដែល បរាជ័យ​ក្នុង​ការ Hack លើ​គេហទំព័រ Khmer71

​សូម ដំណឹងមេត្តាដាក់ពត៌មានពិតផងកុំដាក់យកមុខពេក

komsot

កាលពី​ប៉ុន្មាន​ម៉ោង មុន​នេះ​ដែរ ម្ចាស់​គេហទំព័រ Khmer71 បាន​ប្រកាស​ឲ្យ​ក្រុម Hacker ឈ្មោះ ចៅ កំសត់ និង Jek Jean ធ្វើការ Hack តែ​ក្រុម​ទាំងពីរ​នេះ ធ្វើការ Hack បរាជ័យ ។​

​នៅ​មួយរយៈ​ចុង​ក្រោយ​មក​នេះ​ដែរ ក្រុម Hacker ទាំងពីរ​នេះ បានធ្វើការ​វាយប្រហារ​លើ គេហទំព័រ ភាគច្រើន​ដែល​ប្រា​ស់ Joomla ដោយ​ថ្មីៗ​នេះដែរ ក្រុម​នេះ​បាន​វាយប្រហារ​ទៅលើ គេហទំព័រ ដើម​អំពិល ផលិតកម្ម ថោ​ន My TV បូក​រួម​ទាំង គេហទំព័រ របស់​រាជរដ្ឋាភិបាល​ផងដែរ​។​

​ប្រិយមិត្ត​ពិតជា​ឆ្ងល់​មិន​ខាន ហេតុអ្វី គេហទំព័រ Khmer 71 ហាន​ប្រកាស ឲ្យគេ Hack ?

2013-07-16_103732

​ការធ្វើ​បែប​នេះ របស់​ម្ចាស់​គេហទំព័រ Khmer 71 គឺ​ចង់​ដឹង​ថា តើ​ក្រុម Hacker នេះ​មាន​សមត្ថភាព​ប៉ុណ្ណា​អាច Hack គេហទំព័រ​របស់ខ្លួន ។ ក្រោយ​ពី​ការបោះ ឲ្យ Hack ក្រុម​នេះ​បាន​ព្យាយាម​ម្តង​ជា​ពីរដង ដើម្បី Hack នៅតែ​បរាជ័យ ។​តែ​ទោះជា​យ៉ាងណា ម្ចាស់​គេហទំព័រ​នេះ មិន​បាន​ប្រាប់​ពី​របៀប​ការពារ គេហទំព័រ​របស់ខ្លួន ពី​ការវាយប្រហារ​ក្រុម Hacker ទាំងពីរ​ខាងលើ​ឡើយ​។​

​អ្នកនាំពាក្យ​របស់ គេហទំព័រ Khmer 71 លោក ហេង បាន​ប្រាប់ឲ្យដឹង​ថា នៅពេលនេះ Khmer 71 នឹង​ស្វាគមន៍ ក្រុម Hacker ដែល​ធ្វើការ​វាយប្រហារ​លើ​គេហទំព័រ មួយចំនួន ដែល​កំពុង​ល្បីល្បាញ​នាពេល​បច្ចុប្បន្ន​នេះ ឲ្យមក Hack លើ​គេហទំព័រ​ខ្លួន ម្តងទៀត លោក​នឹង​រងចាំ​ស្វាគមន៍ ៕​

https://i1272.photobucket.com/albums/y389/domneng/Decore/khmer71_zpsf273d0ae.png

មតិយោបល់