ព័ត៌មានជាតិ

ជនសង្ស័យ ឆក់ទូរស័ព្ទ ដែលរត់ចូលក្នុងលូ ត្រូវកម្លាំងសមត្ថកិច្ចគាស់គំរបលូ រកឃើញហើយ បន្ទាប់ពីរត់ចូលក្នុងលូបាន១យប់១ថ្ងៃ

ភ្នំពេញ: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត បានហើយ ក្រោយពីធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃពីនារីម្នាក់ បានសម្រេចរត់ចូលក្នុងលូបាត់ កាលពីថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២១ ត្រូវកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលឫស្សីកែវ ដោយមានការដឹកនាំដោយផ្ទាល់ ពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ កម្លាំងខណ្ឌប៉ុស្តិ៍ និងគណ:បញ្ជាការឯកភាពសង្កាត់ឫស្សីកែវ បានបន្តរុករកដោយយករថយន្តស្ទូច គាស់គម្របលូជាច្រើន រហូតបានឃើញជនសង្ស័យ លាក់ខ្លួននៅក្នុងលូ ក៏បានឃាត់ខ្លួនភ្លាមៗ យកមកអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវតែម្ដង នាវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ ២០២១ ស្ថិតនៅត្រង់ចំណុចក្នុងលូ តាមបណ្ដោយផ្លូវលេខ៩៩ B ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ម៉ូ ភេទប្រុស លាក់ខ្លួនក្នុងលូទឹកស្អុយ រយ:ពេលមួយយប់មួយថ្ងៃ ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២១ ជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីនារីរងគ្រោះ ម្នាក់ ជិះម៉ូតូកំពុងតែនិយាយទូរសព្ទ័ ខណ:មកដល់ចំណុចកើតហេតុ តាមបណ្ដោយបេតុង ចំណុចមុខបុរីមហាសេដ្ឋី ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក៏លេចមុខជនសង្ស័យទាំង២នាក់ ជិះម៉ូតូហុងដាឌ្រីមសង់ សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពត 1O•8245 ជិះមកពីក្រោយ ធ្វើសកម្មភាពឆក់ទូរសព្ទ័បានហើយ ព្យាយាមបើករត់គេចខ្លួន ត្រូវជនរងគ្រោះជិះដេញតាមពីក្រោយស្រែកចោរៗ ស្របពេលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ និងប្រជាការពាកំពុងតែល្បាតក្នុងភូមិសាស្ត្រ ដើម្បីការពាសុវត្តិភាព ជូនប្រជាពរដ្ឋក្នុងមូលដ្ឋាន ក៏ជិះដេញតាម ពីក្រោយរហូតដល់ចំណុចផ្លូវសុរិន កម្លាំងសមត្ថកិច្ចបានធាក់ម៉ូតូជនសង្ស័យឲ្យដួល ធ្វើឲ្យជនសង្ស័យទាំងពីរនាក់ ភ័យស្លន់ស្លោរត់ចែកជើងគ្នា បាតជើងសព្រាត ត្រូវសមត្ថកិច្ចឃាត់បានម្នាក់ឈ្មោះ សុះ អាវីវីន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិឥស្លាម មានមុខរបរ និងស្នាក់នៅមិនប្រាកដ និងម៉ូតូមួយគ្រឿង ។

ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ ម៉ូ បានរត់ចូលក្នុងលូទឹកស្អុយ ត្រូវបានសមត្ថកិច្ចឡោមពទ្ធ័ រុករកជាច្រើនម៉ោងនៅតែមិនឃើញ លុះរហូតដល់ព្រឹកថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២១នេះ ត្រូវបានកម្លាំងសមត្ថកិច្ច អធិការដ្ថាននគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងប៉ុស្តិ៍ និងប្រជាការពារបានរុករកបន្តទៀត ដោយគាស់នូវគម្របលូជាច្រើន ដើម្បីរកមើលក៏បានប្រទះឃើញជនសង្ស័យ នៅក្នុងលូឃាត់ខ្លួនបានតែម្តង ។

បច្ចុប្បន្នសមត្ថកិច្ចបាននាំជនសង្ស័យ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរធ្វើកំណត់ហេតុ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមផ្លូវច្បាប់ ៕

មតិយោបល់