ព័ត៌មានជាតិ

រថយន្តដឹកស្រាបៀរអង្គរ បើកបុកម៉ូតូ ស្រ្តីម្នាក់រងរបួសធ្ងន់!

ភ្នំពេញ: ស្រ្តីម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តដឹកស្រាបៀរអង្គរ បើកបុកម៉ូតូរបស់ខ្លួន។

ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នៅតាមផ្លូវវេងស្រេង នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C-4956 ជារថយន្តដឹកស្រាបៀរអង្គរ ក្រោយពីកើតហេតុរួច អ្នកបើកបរចុះគេចខ្លួនបាត់ស្រមោលតែម្តង ។ ចំណែកម៉ូតូជនរងគ្រោះម៉ាក ហុងដា សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FZ-5797 ជិះម្នាក់ឯងបណ្តាលឲ្យរងរបួសធ្ងន់បាក់ជើង។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តបើកតាមបណ្តោយផ្លូវវេងស្រេងពីកើតទៅលិចលុះដល់ចំណុចខាងលើ គេចពីរថយន្តខាងមុខជ្រុលទៅបុកម៉ូតូបើកនៅខាងមុខ បណ្តាលឲ្យរបួសធ្ងន់បាក់ជើងតែម្តង ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្រ្កោះបន្ទាន់ដឹកយកទៅសង្រ្គោះនៅឯមន្ទីរពេទ្យ។ ចំណែករថយន្តបង្កនិងម៉ូតូត្រូវបានសមត្ថកិច្ចចុះវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌរង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់