ព័ត៌មានជាតិ

បង្រ្កាបល្បែងស៊ីសងមួយកន្លែង ឃាត់ខ្លួនអ្នកលេងចំនួន៥នាក់ នាំមកប៉ុស្តិ៍ ធ្វើការអប់រំណែនាំ

បាត់ដំបង: នៅថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង៤និង៣០នាទី កម្លាំងសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ចុះ បង្រ្កាបករណីល្បែងស៊ីសងមួយកន្លែង ស្ថិតនៅក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន០៥នាក់រួមទាំងវត្ថុតាងរួមមាន៖

-ម៉ូតូចំនួន០៣គ្រឿង -កង់ចំនួន ០១គ្រឿង-គ្រាប់ខ្លាឃ្លោកចំនួន ០៤គ្រាប់ -ប៉ាយខ្លាឃ្លោកចំនួន០១ ចានជ័រចំនួន០២- កម្រាលចំនួន ០២ កៅអីជ័រចំនួន ០៥ ។

ក្រោយពេលធ្វើការសាកសួរ សមត្ថកិច្ចនគរបាល បានធ្វើកំណត់ហេតុអប់រំណែនាំ និងកិច្ចសន្យាឱ្យបញ្ឈប់ សកម្មភាពនេះជាបន្តទៀត រួចឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ៕

មតិយោបល់