ប៉ៃលិនៈ នៅវេលាម៉ោង ១២ និង១៥ នាទីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ មានហេតុការផ្ទុះសេខ្សែភ្លើង ឆាបឆេះខ្សែកាបអ៊ិនធឺណិតក្រុមហ៊ុនមិតហ្វូន Metfone មួយកើតឡើង ស្ថិតនៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជាប់នឹងសាខាពន្ធដារខេត្តប៉ៃលិន។
ករណីនេះ កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០២គ្រឿង បានបាញ់ទឹកពន្លត់ឲ្យរលត់ទាំងស្រុងនៅម៉ោង ១២ និង២០នាទីថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់ទឹកអស់ចំនួន ០១រថយន្ត។
ក្រោយពីធ្វើការពន្លត់អគ្គិភ័យរលត់ទាំងស្រុងហើយ កម្លាំងជំនាញក៏បានរៀបចំ និងកាត់ខ្សែភ្លើងនៅកន្លែងដែលឆេះ ដើម្បីរងចាំជំនាញទៅតភ្ជាប់ឲ្យប្រជាពលរដ្ឋប្រើប្រាស់វិញ៕
មតិយោបល់