ព័ត៌មានជាតិ

Apple ​ចាប់​ផ្ដើម​ក្រឡុក​ទីផ្សារ​ស្មាតហ្វូន​

ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន Apple តែងតែមានកម្មវិធីពិសេស ដោយអនុញ្ញាតឲ្យអតិថិជនយកទូរស័ព្ទចាស់មកប្ដូរ​យក​ថ្មីបាន (trade-in program) ប៉ុន្តែឆ្នាំនេះ ហាក់ដូចជាប្លែកជាងឆ្នាំមុនបន្ដិច ដោយអតិថិជនដែលប្រើ Android និង BlackBerry ក៏អាចប្ដូរយកបានដែរ។

យោងតាមការចុះផ្សាយរបស់ Phone Arena បានឲ្យដឹងថា អតិថិជនប្រើ Android និង BlackBerry អាចមក​ទទួលយកកាតពិសេសមួយសម្រាប់ប្រើនៅក្នុងកម្មវិធី trade-in program ប៉ុន្តែលក្ខខណ្ឌផ្សេងៗមិនត្រូវបាន​គេ​ទម្លាយឲ្យដឹងនោះទេ។

បុគ្គលិកបម្រើការងារនៅក្នុង App Store បានលួចបង្ហើបឲ្យដឹងថា ពិតជាមានករណីដូចនេះមែន ប៉ុន្តែ​សម្រាប់​​ការ​បរិច្ឆេទនៅមិនទាន់ដឹងច្បាស់នោះទេ គ្រាន់តែដឹងថា សម្រាប់អតិថិជន Android និង BlackBerry អាច​ចំណាយ​លុយខ្លះក្នុងការប្ដូរ ប៉ុន្តែមិនច្រើនលើសលប់ទេ៕

screen-shot-2015-03-16-at-10-09-41-am

មតិយោបល់