ព័ត៌មានជាតិ

របួសធ្ងន់និងស្លាប់នៅមន្ទីពេទ្យបន្ទាប់ពីរថយន្តពាក់ស្លាកលេខ ខម0២-៤-២៤០៩ បុកជាមួយម៉ាស្តារ

កណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងរថយន្តនឹងរថយន្ដបណ្ដាលអោយរបួសធ្ងន់២នាក់ប្រុស១នាក់ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១២និង៥០នាទី ចំណុចលេីកំណាត់ផ្លូវជាតិលេខ៤ស្ថិតនៅភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល គីឡូម៉ែត្រ(២៣-២៤)។
តាមប្រភពព័ត៌មាននៅវេលាម៉ោងកើតហេតុខាងលើ មានរថយន្ដ០១គ្រឿង ម៉ាកម៉ាស្ដា ពណ៌ស ពាក់ស្លាកលេខ ព្រះសុីហនុ ២C ៤៥៣៦ អ្នកបើកបរឈ្មោះ ប៉ុន សារឿន ភេទប្រុស អាយុ៦៥ ឆ្នាំ (របួសធ្ងន់ និងបានស្លាប់នៅមន្ទីរពេទ្យព្រះកុសុមះ) មានទីលំនៅ ភូមិ១សង្កាត់១ខណ្ឌ័ព្រះសីហនុ ខេត្តព្រះសីហនុ រួមដំណើមានឈ្មោះស៊ូ មុីនាង ភេទស្រី អាយុ១៨ឆ្នាំមាន ទីលំនៅខេត្តព្រះសុីហនុជាមួយគ្នា(របួសបាក់ជើង) បានបើករថយន្ដ
មកពីទិសខាងកើត ទៅទិសខាងលិច (ភ្នំពេញ កំពង់ស្ពឺ) លុះដល់ចំណុចកេីតហេតុខាងលេី រថយន្ដម៉ាស្ដាបានជ្រុលចង្កូតចូលគន្លងផ្លូវ យានម្ខាងទៀត បានបុកចំពីមុខរថយន្ដ ១គ្រឿងម៉ាកដេវ៉ូ សណ្ដោងរឺម៉កបែន ពណ៌ត្រេអុី ពាក់ស្លាកលេខ ខម0២-៤-២៤០៩ បេីកបរដោយឈ្មោះជីម វេងភេទប្រុសអាយុ២៦ឆ្នាំ មានទីលំនៅឃំុរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ(ស្គាល់ឈ្មោះតាមអ្នកបើបរដូចគ្នា)
(រត់គេចខ្លួន មុនសមត្ថកិច្ចទៅដល់ )។ បានបើករថយន្ដមកពីលិចទៅកើត ក្នុងទិសដៅបញ្ជ្រាសគ្នា
ការសន្និដ្ឋាន ករណីនេះបណ្ដាលមកពីអ្នកបើកបររថយន្ដម៉ាកមាស្ដាបើកបដាយខ្វះការប្រុងប្រយត្ន័ មិនប្រកាន់ស្ដាំ។
ចំពោះមធ្យោយបាយ កម្លាំងជំនាញបាន ធ្វេីការវាស់វែង យកមករក្សារទុក នៅអធិការដ្ឋាននគរបាលស្រុក ដេីម្បីកសាងសុំណុំរឿងតាមនិតិវិធីច្បាប់ ។
ចំពោះសពរង់ការចាំក្រុមគ្រួសារមកទទួលនៅមន្ទីរពេទ្យ៕

 

មតិយោបល់