សៀមរាបៈ ភ្លៀងលាយឡំ និងផ្គររន្ទះបាញ់ បានផ្តាច់ជីវិតមនុស្សម្នាក់ និងរបួស៣នាក់ កំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅភូមិ ត្រាវបាក់ ឃុំតាយ៉ែក ស្រុកសូទ្រនិគម។
មន្ត្រីអាវុធហត្ថស្រុកសូទ្រនិគមបានឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះធម្មជាតិនេះ ជនរងគ្រោះទី១. ឈ្មោះ តុញ ប៉ិ ភេទ ស្រី ៧៣ឆ្នាំ (ស្លាប់) ទី២. ឌី ដឿម ប្រុស ២៨ឆ្នាំ របួសធ្ងន់។ទី៣ សឿម ថៃ ភេទស្រី៦៥ឆ្នាំរបួសស្រាល។ ទី៤. លន លិន ភេទប្រុស២៣ឆ្នាំ របួសស្រាល។ក្នុងហេតុការណ៍នេះ ក៏បណ្ដាលឲ្យងាប់គោ១ ក្បាល ផងដែរ។
មន្ត្រីអាវុធហត្ថដដែលបន្តថា អ្នកស្លាប់ និងរបួស គឺជាពលរដ្ឋរស់នៅភូមិ ត្រាវបាក់ ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ សមត្ថកិច្ច ក៏សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះរឿងបាតុភូត ធម្មជាតិដូចដែលក្រសួងពាក់ព័ន្ធបានណែនាំពីរបៀបការពារ៕
មតិយោបល់