ព័ត៌មានជាតិ

ម៉ូតូសណ្ដោងរ៉ឺម៉កបើកបុករថយន្តពីក្រោយ បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់

កំពង់ស្ពឺៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ២១និង ៤៥នាទី លើផ្លូវជាតិលេខ៤ (36-37) ចំណុចភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង មានម៉ូតូ ១គ្រឿងម៉ាក YAMAHA ពណ៌ខ្មៅ–ក្រហម គ្មានផ្លាកលេខ សណ្តោងរ៉ឺម៉ក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរពីទិសខាង កើតទៅទិសខាងលិច លុះមកដល់ចំណុចខាងលើ បានបុករថយន្តពីក្រោយ ១គ្រឿង ម៉ាកហ៊ីយិនដាយ ពណ៌ស ពាក់ផ្លាកលេខពោធិសាត់ 3A-0936 អ្នកបើកបរឈ្មោះ អំ ណុប ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិកែស្រែង ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរស្របទិសគ្នា បណ្តាលអោយអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ករងរបួសធ្ងន់ ។

ចំពោះអ្នកបើកបររថយន្ដឈ្មោះ អំ ណុប បានឃាត់ខ្លួន និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី និងវត្ថុតាងទាំង ២គ្រឿងរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគង៕

មតិយោបល់