ព័ត៌មានជាតិ

ក្មេងស្រីសិស្សសាលា ៣នាក់ ជិះម៉ូតូបុកដើមឈើ បណ្ដាលឲ្យស្លាប់១ របួសធ្ងន់ ២នាក់

ត្បូងឃ្មុំ: នៅរសៀលថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយជិះទៅបុកដើមឈើ បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ ២នាក់ ស្ថិតលើផ្លូវក្រាលកៅស៊ូ ភូមិពើក ឃុំមេមង ស្រុកមេមុត ខេត្តត្បូងឃ្មុំ។

ជនរងគ្រោះទាំងបីនាក់ជាសិស្សសាលា៖
១/ឈ្មោះ ជា ឈុន ហ៊ាង អាយុ ១៥ឆ្នាំ (ស្លាប់)។
២/ឈ្មោះ ម៉ក ចរិយា អាយុ ១៦ឆ្នាំ មានទីលំនៅ ឃុំដារ ស្រុកមេមត់ (រងរបួសធ្ងន់)។
៣/ឈ្មោះ ថន ធារ៉ា អាយុ ១៦ឆ្នាំ មានទីលំនៅ ឃុំដារ ស្រុកមេមត់ (រងរបួសធ្ងន់)។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងត្រួតពិនិត្យវាស់វែង រួចធ្វើកំណត់ហេតុប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់