ព័ត៌មានជាតិ

បុរសមន្ត្រីយោធាម្នាក់ បើកម៉ូតូលឿនរេចង្កូតធ្លាក់ផ្លូវ បណ្ដាលឲ្យស្លាប់ភ្លាមៗ

ស្វាយរៀង: នៅវេលាម៉ោង ៣និង១០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១២៩-១៣០ ភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុង/ខេត្តស្វាយរៀង មានករណីបុរសម្នាក់បើកម៉ូតូរេចង្កូតធ្លាក់ផ្លូវ បណ្ដាលឲ្យដួលបោកក្បាលស្លាប់ ។

ជនរងគ្រោះឈ្មោះ ចាន់ សុធី ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមន្ត្រីយោធា បើកបរម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1G-0043 មានទីលំនៅភូមិថ្មី ឃុំតានូ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញជនរងគ្រោះ បើកម៉ូតូធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនលឿនស្រាប់តែមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតធ្លាក់ផ្លូវដួលបោកក្បាលស្លាប់ភ្លាមៗតែម្ដង។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងយកវត្ថុតាងទៅរក្សាទុក ចំណែកប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

មតិយោបល់