កណ្តាលៈ នៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១
វេលាម៉ោង២និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ៣៩-៤០ ភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល រថយន្ត៣គ្រឿងបុកតកន្ទុយគ្នា បណ្តាលឲ្យរងការខូចខាត ។
សភាពនៃរឿងហេតុ៖ នៅវេលាម៉ោងកើតហេតុខាងលើ មានរថយន្ត០១គ្រឿង ម៉ាក KIA FRONTIER ពណ៌ខៀវ ប្រភេទដឹកទំនិញធុនតូច ពាក់ផ្លាកលេខ កណ្តាល2 B-2686 បើកបដោយឈ្មោះ ញឹម សីហា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកបរមានទិសដៅពីអ្នកលឿង ទៅភ្នំពេញ
ពេលបើកមកដល់កន្លែងកើតហេតុ ក៏មានរថយន្ត០១គ្រឿងទៀតម៉ាក HYUNDAI GRAND STAREX ពណ៌ទឹកប្រាក់ ប្រភេទដឹកអ្នកដំណើរធុនតូច ពាក់ផ្លាកលេខភ្នំពេញ 2BG-2432 បើកបរដោយឈ្មោះ ស្រ៊ុន ឡេងស្រ៊ី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបររថយន្ត ក្រុមហ៊ុនអិលយូ មានទីលំនៅភូមិព្រែកតាកេរ ឃុំកោះធំ (ខ) ស្រុកកោះធំ ខេត្តកណ្តាល បានបើកពីក្រោយស្របគ្នាបន្តបន្ទាប់ ។ លុះពេលបើកមកដល់កន្លែងកើតហេតុ រថយន្តទាំង០២គ្រឿង បានបន្ថយល្បឿន ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាក HYUNDAI STAREX ពណ៌ស ប្រភេទសង្គ្រោះ គ្មានផ្លាកលេខ បើកដោយឈ្មោះ សែម វុទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែ មានទីលំនៅភូមិត្រោក ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង បានបុកពីក្រោយរថយន្ត ម៉ាក HYUNDAI GRAND STAREX ហើយរថយន្តម៉ាក HYUNDAI GRAND STAREX បានជ្រុលទៅបុករថយន្ត ម៉ាក HYUNDAI FRONTIER ខាងមុខបណ្តាលខូចស្រាលរថយន្តទាំង០៣គ្រឿង នៅកន្លែងកើតហេតុតែម្តង ។ ចំណែករថយន្តខូចខាត០២គ្រឿង ត្រូវបានកម្លាំង ជំនាញចរាចរណ៍សណ្តាប់ធ្នាប់ ស្រុកកៀនស្វាយ ធ្វើការវាស់វែង និងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ។ ដោយឡែករថយន្តខាងមុខបានសុំរួចខ្លួនពុំទាមទារសំណង ។
សន្និដ្ឋាន៖ អ្នកបើកបររថយន្តសង្គ្រោះឈ្មោះ សែម វុទ្ធី បើកមានល្បឿនលឿន ៕
មតិយោបល់