ព័ត៌មានជាតិ

Man City កាន់តែខិតជិតផ្ទេរកីឡាករ Grealish តម្លៃ ១០០លានផោនបានជោគជ័យ

 

បរទេស៖ ក្លឹបម្ចាស់ពានរង្វាន់លីគកំពូលអង់គ្លេស Man City ត្រូវបានគេជឿជាក់ថានឹងធ្វើការបញ្ចប់ទៅនៃការដោះដូរផ្ទេរកីឡាករខ្សែបម្រើឆ្នើមអង់គ្លេស Jack Grealish នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះហើយក្នុងតម្លៃខ្លួនបំបែកកំណត់ត្រា។

Man City នឹងដំណើរការរួចរាល់ការដោះដូរកីឡាករ Grealish ដែលត្រូវបានគេជឿជាក់ថានឹងមានតម្លៃខ្លួនប្រមាណជា១០០លានផោនពីក្លឹប Aston Villa នេះបើយោងតាមការអះអាងដោយ The Goal។

ក្លឹបនេះបានព្យាយាមចរចាជាមួយនឹង Aston Villa តាំងតែពីខែកក្កដាកន្លងមកម្ល៉េះហើយជឿជាក់ថាវានឹងជោគជ័យនៅមុនពេលដែលការប្រកួតបើករដូវកាល Community Shield មកដល់ដែលធ្វើឡើងនៅថ្ងៃសៅរ៍នេះប៉ះនឹងក្រុម Leciester City៕

មតិយោបល់